Amphishare By Hilay is a podcast for sharing good content of any knowledge in the field such as psychology, health, business, ideas, self-improvement, and others. This podcast is hosted in Cambodian Language (Khmer).
តើអ្នកតែងមានអារម្មណ៍ថា មិនយល់ពីខ្លួនអែង ឬ ខ្លួនឯងខ្សោយក្នុងការទំនាក់ទំនងណាមួយដូចជាសម្ព័ន្ធស្នេហា ឬតែងតែធ្វើអោយខ្លួនអែងមានអារម្មណ៍មិនល្អ និងរឿងអ្វីមួយអត់ ? ដែលអារម្មណ៍បែបនេះមិនមែនធ្លាប់កើតតែក្នុងមនុស្សម្នាក់នោះទេ តែមនុស្សជាច្រើនតែងតែជួបប្រទះ ឬក៏បែបថា ពេលយើងមានអារម្មណ៍មិនល្អ ឬមិនសប្បាយ តែងតែធ្វើការបន្ទោសទៅលើអ្នកដទៃ ហើយរំពឹងថានរណាម្នាក់អាចបំពេញនូវអារម្មណ៍ល្អ ឬការចង់បានមកអោយខ្លួន ។ តែអារម្មណ៍អស់នេះ គ្រប់គ្នាតែងតែចង់អោយវាចេញឆ្ងាយ និងមិនចង់មានអារម្មណ៍បែបនេះឡើយ តែវានៅតែកើតឡើងដដែលៗ ។ ដូច្នេះថ្ងៃនេះ ពីផតខាស Ampishare By Hilay មានការចែករំលែកមួយទាក់ទងនឹង 8 ចំណុចធំៗ កែប្រែលើទម្លាប់ការគិតលើផ្លូូវអារម្មណ៍ និងការទំនាក់ទំនង ដែលចំណុចទាំង8នេះគឺជាផ្នែកមួយនៃសៀវភៅ ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិច និងជាប់ជាNew York Times Bestselling authors ដែលនិពន្ធដោយMarc and Angel Chernoff មានឈ្មោះថា 1000+ Little Habits of Happy, Successful Relationship ។
6 Sept 2023
មគ្គុទេសក៍ខុងជឺ៖ និយាយតិច ធ្វើច្រើន (Part 1/2)
និយាយតិច ធ្វើច្រើន គឺជាសំនួនពាក្យស្លោកដែលខ្មែរយើងច្រើនតែនិយាយ និងផ្តល់ដំបូន្មានដល់មនុស្សគ្រប់ជំនាន់ ដែលពិតជាមានន័យបង្កប់យ៉ាងល្អប្រពៃ និងស៉ីជម្រៅ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាជ្ញដ៏ល្បី ដែលជាបុព្វបុរសរបស់ប្រទេសចិនគឺ ខុង ជឺ ដែលជាមគ្គុទេស៍ដ៏ឆ្នើមក៏មាននូវសម្រង់ពាក្យស្លោកប្រហាក់ប្រហែលនឹងភាសាខ្មែរដែរ ខ្ញុំចង់ធ្វើការចែករំលែកក្នុងថ្ងៃនេះ ដែលបានបកពីភាសាចិនមកជាភាសាអង់គ្លេសថា The superior man is modest in his speech, but exceeds in his actions ដែលអាចបកអោយងាយយល់ជាភាសារខ្មែរថា បុរសដែលពូកែច្រើនតែបង្ហាញភាពខ្លាំងរបស់ខ្លួនតាមការប្រព្រឹត្តឬសកម្មភាពបស់ពួកគេ ជាជាងបង្ហាញតាមពាក្យសម្តី ឬបកខ្លីៗថា និយាយតិចធ្វើច្រើន ឬ អ្នកនិយាយច្រើនច្រើនតែធ្វើតិច ខុសពីអ្នកដែលនិយាយតិច តែធ្វើច្រើន បូករួមជាមួយនឹងប្រវត្តិនៃអ្នកប្រាជ្ញខុងជឺ និង ស្នាដៃនិយាយពីសម្បិត្តទាំង18 នៃបុរសខ្លាំងឬពូកែ ដែលយោងតាមការដកស្រង់របស់អ្នកប្រាជ្ញខុងជឺ ព្រមទាំងឧទាហរណ៍មួយចំនួន ។
1 Sept 2023
(Health EP 2) 10ចំណុចពីអត្ថប្រយោជន៍ ដែលអ្នកគួរញ៊ាំកាហ្វេខ្មៅអត់ស្ករ ?
Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice.
Explore this show Podcast research with Pod Engine