តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក!
ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណែទម្រង់ ដែលបានបកប្រែជាង១៨០ភាសា។ សៀវភៅទាំងនេះ គឺត្រូវបាន LHF ផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់អស់អ្នកដែលអាចយកសៀវភៅទាំងនេះទៅប្រើបាន។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នក ឬព័ន្ធកិច្ចរបស់អ្នក ចង់ប្រើប្រាស់សៀវភៅទាំងនេះ សូមចូលទៅកាន់គេហទំព័រ៖ pubsearch.LHFmissions.org ដើម្បីចូលមើល ថាតើសៀវភៅណាខ្លះ ដែលមានជាភាសារបស់អ្នក និងដើម្បីទាក់ទងទទួលយកសៀវភៅឥតគិតថ្លៃ របស់អ្នក។
Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you!
To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.
ដោយសង្ឃឹមថានឹងបំបិទមាត់គាត់ឱ្យបានជារៀងរហូត សត្រូវរបស់ក្រុមជំនុំបាននិរទេសសាវក យ៉ូហាន ដែលមានវ័យចំណាស់ ទៅកាន់កោះប៉ាត់ម៉ុសដ៏ឯកោ និងពោរពេញដោយថ្ម។ ប៉ុន្តែ ជំនួសឱ្យការត្រូវបានបំបិទមាត់ សាវកយ៉ូហានត្រូវបានប្រទានឱ្យនូវការបើកសម្តែងដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គាត់ទៅវិញ។
ថ្ងៃមួយ ព្រះយេស៊ូវបានលេចមកឱ្យគាត់ឃើញនៅក្នុងការនិមិត្តដ៏គួរឱ្យស្ញប់ស្ញែងមួយ ដោយបើកវាំងនននៃភាពអស់កល្បជានិច្ច។
យ៉ូហាន បានសម្លឹងមើលត្រង់ទៅក្នុងស្ថានសួគ៌។ គាត់បានឃើញ ព្រះជាម្ចាស់គង់នៅលើបល្ល័ង្កដ៏រុងរឿង ហែហមដោយទេវតា និងហ្វូងមនុស្សដ៏ច្រើនឥតគណនាមកពីគ្រប់កុលសម្ព័ន្ធ សាសន៍ និងភាសា។ ដោយស្លៀកសម្លៀកបំពាក់ពណ៌សភ្លឺចិញ្ចាច និងកាន់ធាងចាកនៅក្នុងដៃ សំឡេងរបស់ពួកគេបានបន្លឺឡើងដូចផ្គរលាន់ ខណៈដែលពួកគេថ្វាយបង្គំថា៖ "បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺជា ព្រះជាម្ចាស់ ដ៏មានគ្រប់ចេស្តា!"
បន្ទាប់មក ការនិមិត្តនោះបានឈានទៅមុខរហូតដល់ទីបញ្ចប់នៃពេលវេលា ដោយបង្ហាញឱ្យឃើញនូវស្ថានសួគ៌ថ្មី និងផែនដីថ្មីមួយ។ យ៉ូហានបានឃើញទីក្រុងដ៏ធំ និងស្រស់ស្អាតអស្ចារ្យមួយ ដែលធ្វើពីមាសភ្លឺចាំង និងកញ្ចក់ថ្លា ដោយមានទន្លេដ៏ស្រស់ស្អាតមួយហូរកាត់ចំកណ្តាលទីក្រុងនោះ។ វាគឺជាកន្លែងនៃភាពល្អឥតខ្ចោះទាំងស្រុង។ ព្រះជាម្ចាស់គង់នៅផ្ទាល់ក្នុងចំណោមរាស្ត្ររបស់ទ្រង់ ដោយជូតរាល់ទឹកភ្នែករបស់ពួកគេ។ ជំងឺសង្កាត់ សេចក្តីសោកសង្រេង ការឈឺចាប់ និងសេចក្តីស្លាប់ បានបាត់បង់ជារៀងរហូត។ ទីក្រុងនោះមិនត្រូវការសូម្បីតែព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ពីព្រោះសិរីល្អដ៏ភ្លឺចិញ្ចាចរបស់ព្រះជាម្ចាស់បានបំភ្លឺផ្ទៃមេឃទាំងស្រុង។
តាមរយៈការនិមិត្តដ៏គួរឱ្យស្ញប់ស្ញែងនេះ ព្រះយេស៊ូវបានប្រទានដល់ សាវកយ៉ូហាននូវសារចុងក្រោយមួយដើម្បីបញ្ជូនត្រឡប់មកកាន់ពិភពលោកវិញ៖ ពេលនេះ ទ្រង់កំពុងតែរៀបចំលំនៅដ្ឋានដ៏ស្រស់ស្អាត និងអស់កល្បជានិច្ចនេះ ហើយទ្រង់សព្វព្រះហឫទ័យឱ្យមនុស្សគ្រប់រូបបាននៅទីនោះជាមួយទ្រង់ដែរ។
What Is Heaven Like? (Revelation 4 – 5; 21 – 22)
Hoping to silence him once and for all, the enemies of the Church exiled the elderly Apostle John to the rocky, isolated island of Patmos. But instead of being silenced, John was given the greatest revelation of his life.
One day, Jesus appeared to him in a breathtaking vision, pulling back the curtain of eternity.
John looked right into heaven. He saw God seated on a magnificent throne, surrounded by angels and an endless crowd of people from every tribe, nation, and language. Dressed in brilliant white robes and holding palm branches, their voices echoed like thunder as they worshipped: "Holy, holy, holy is God the Almighty!"
The vision then swept forward to the end of time, revealing a new heaven and a new earth. John saw a stunning, massive city made of shimmering gold and clear glass, with a beautiful river flowing right through its center. It was a place of absolute perfection. God was living directly among His people, wiping away every tear. Sickness, grief, pain, and death were gone forever. The city didn't even need the sun or the moon, because the radiant glory of God lit the sky completely.
Through this awe-inspiring vision, Jesus gave John a final message to send back to the world: He is preparing this beautiful, eternal home right now, and He wants everyone to be there with Him too.
មុនពេលចាកចេញពីផែនដី ព្រះយេស៊ូវបានព្រមានសិស្សរបស់ទ្រង់អំពី «ទីបញ្ចប់នៃយុគសម័យ»។ ទ្រង់ពន្យល់ថា មុនពេលការយាងត្រឡប់មកវិញរបស់ទ្រង់ ពិភពលោកនឹងជួបប្រទះសង្គ្រាម គ្រោះទុរ្ភិក្ស ការរញ្ជួយដី និងការក្រោកឡើងនៃហោរាក្លែងក្លាយ។ អ្នកដើរតាមទ្រង់នឹងប្រឈមមុខនឹងការបៀតបៀនយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំពាក្យសម្តីរបស់ពួកគេ ហើយ ដំណឹងល្អ នឹងទៅដល់គ្រប់សាសន៍ទាំងអស់។
ជាចុងក្រោយ ទីសម្គាល់នៅលំហអាកាសនឹងធ្វើឱ្យមេឃងងឹត ហើយព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅលើពពកប្រកបដោយសិរីល្អដ៏អស្ចារ្យ។ ទ្រង់នឹងវិនិច្ឆ័យមនុស្សជាតិទាំងមូល ដោយបំបែកពួកគេដូចជាអ្នកគង្វាលបំបែកចៀម (មនុស្សសុចរិតដែលបានយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងទទួលបានជីវិតអស់កល្បជានិច្ចជាមរតក) ចេញពីពពែ (អ្នកដែលមិនអើពើនឹងអ្នកខ្វះខាត និងប្រឈមមុខនឹងការដាក់ទោសអស់កល្បជានិច្ច)។
ដោយសារតែគ្មាននរណាម្នាក់ដឹងពីថ្ងៃ ឬម៉ោងនៃការយាងត្រឡប់មកវិញរបស់ទ្រង់ បញ្ញត្តិចុងក្រោយរបស់ទ្រង់គឺត្រូវ «ចាំយាម» ជានិច្ច!
Signs of Jesus’ Return (Matthew 24–25; Mark 13)
Before leaving earth, Jesus warns His disciples about the "end of the age." He explains that before His return, the world will experience wars, famines, earthquakes, and the rise of false prophets. His followers will face severe persecution, but the Holy Spirit will guide their words, and the Gospel will reach all nations.
Finally, cosmic signs will darken the sky, and Jesus will return in the clouds with great glory. He will judge all of humanity, separating them like a shepherd separates sheep (the righteous who cared for others and inherit eternal life) from goats (those who ignored the needy and face eternal punishment).
Because no one knows the day or hour of His return, His ultimate command is to always "Watch!"
ប៉ុល និងស៊ីឡាសបានមកដល់ទីក្រុងភីលីព ដែលជាអាណានិគមរបស់ទីក្រុងរ៉ូម ជាកន្លែងដែលពួកគេត្រូវបានគេវាយដំយ៉ាងចាស់ដៃ និងបោះចូលទៅក្នុងគុកងងឹត ដោយសារតែបានរំដោះក្មេងស្រីបម្រើម្នាក់ពីវិញ្ញាណទាយអនាគតដែលរកលុយឱ្យគេ។ ប៉ុន្តែ ជំនួសឱ្យការអស់សង្ឃឹម បុរសទាំងពីរបានចំណាយពេលកណ្តាលអាធ្រាត្រច្រៀងទំនុកតម្កើងថ្វាយព្រះជាម្ចាស់។
ស្រាប់តែមានការរញ្ជួយដីយ៉ាងខ្លាំង ដែលធ្វើឱ្យច្រវាក់របស់ពួកគេដាច់ចេញពីគ្នា និងធ្វើឱ្យទ្វារគុករបើកចំហរទាំងអស់។
ឆ្មាំគុកដ៏ភិតភ័យបានភ្ញាក់ឡើង។ ដោយស្មានថាអ្នកទោសបានរត់គេចខ្លួនអស់ហើយ និងដឹងថាគាត់នឹងត្រូវគេប្រហារជីវិត គាត់ក៏បានហូតដាវរបស់គាត់ដើម្បីសម្លាប់ខ្លួនឯង។ ប៉ុលបានស្រែកពីក្នុងទីងងឹតថា៖«ឈប់សិន! យើងទាំងអស់គ្នានៅទីនេះទេ!»
ដោយញាប់ញ័រទាំងការធូរស្បើយ និងសេចក្តីកោតខ្លាច ឆ្មាំគុកបានទម្លាក់ខ្លួនក្រាបនៅមុខពួកគេ ហើយសួរពីរបៀបដែលត្រូវទទួលសេចក្តីសង្គ្រោះ។ ប៉ុលបានឆ្លើយថា៖ «ចូរជឿលើព្រះអម្ចាស់យេស៊ូវចុះ» ។ នៅយប់នោះតែម្តង ឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលបានទទួលពិធីជ្រមុជទឹក ដោយផ្លាស់ប្តូរការភ័យខ្លាចរបស់ពួកគេទៅជាអំណរវិញ។
ព្រឹកបន្ទាប់ ពួកចៅហ្វាយក្រុងបានព្យាយាមដោះលែងពួកគេដោយស្ងាត់ៗ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដឹងថាពួកគេបានវាយដំពលរដ្ឋរ៉ូមដោយខុសច្បាប់ ពួកចៅហ្វាយក្រុងដែលកំពុងស្លន់ស្លោ ក៏ត្រូវបានបង្ខំឱ្យមកដល់គុក សូមទោសដោយផ្ទាល់ និងជូនដំណើរ ប៉ុល និង ស៊ីឡាស ចេញពីទីក្រុងដោយក្តីគោរព។
In Prison and Freed (Acts 15:22–41; 16:1–40)
Paul and Silas arrived in the Roman colony of Philippi, where they were severely beaten and thrown into a dark dungeon for freeing a slave girl from a money-making, fortune-telling spirit. But instead of despairing, the two men spent the midnight hours singing hymns to God.
Suddenly, a violent earthquake shattered their chains and threw the prison doors wide open.
The terrified jailer woke up. Assuming the prisoners had escaped and knowing he would be executed, he drew his sword to take his own life. "Stop!" Paul shouted from the dark. "We are all here!"
Trembling with relief and awe, the jailer fell before them, asking how to be saved. "Believe in the Lord Jesus," Paul answered. That very night, the jailer and his entire family were baptized, trading their fear for joy.
The next morning, the city judges tried to quietly release them. However, upon learning they had illegally beaten Roman citizens, the panicked judges were forced to come to the jail, apologize personally, and respectfully escort Paul and Silas out of the city.
Contact God's Word for You - Khmer
Guest appearances
Does not typically book guests
Based on episode analysis; this does not confirm that the show is currently accepting guests.
Host of God's Word for You - Khmer?
Claim your podcast to manage its listing and keep your show details accurate.
Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice.
Explore this show Podcast research with Pod Engine