9 Episodes
2020 First episode About VJSinoun FM VJSinoun FM is a podcast to talk about Life Learning and Life Experience from the successful people by “U Talk” program, you can see all of Videos at YouTube and Facebook channel (VJ Sinoun).
Publisher VJSinoun FM
Category education
Language km
Explicit No
First episode 13 Feb 2020
Latest episode 15 Mar 2020 Latest episodes 9 episodes in the feed.
15 Mar 2020
#9: តេីអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍អ្វីខ្លះពីប្រទេសដែលកំពុងកេីតវីរុសកូវិដ១៩? | What you got from COVID19 Country? យេីងក្រឡេកមើលទៅប្រទេសអីតាលីពេលនេះគឺកំពុងរង់គ្រោះនិងវីរុសកូវិដ19យ៉ាងខ្លាំងក្លា បេីគិតចាប់ពីថ្ងៃទី21ខែកុម្ភៈមកដល់ថ្ងៃនេះគឺជាង20ហើយដែលប្រទេសអីតាលីប្រឈមនឹងកូវិដ19។ រយៈពេលត្រឹមតែជាង20ថ្ងៃសោះធ្វើឲ្យប្រទេសអីតាលីមានមនុស្សស្លាប់ជាមួយពាន់នាក់ និងចំនួនអ្នកកេីតវីរុសកូវិដ19រហូតដល់ជាង 17ម៉ឺននាក់។ រដ្ឋាភិបាលអីតាលីបានចេញនយោបាយឱ្យបិទការធ្វើដំណើរចេញចូលរវាងប្រទេសនិងប្រទេស បិទហាងបិទផ្សារទំនើបនិងកន្លែងកម្សាន្តនានា ដេីម្បីហាមប្រជាជនអីតាលីមិនឱ្យចេញក្រៅផ្ទះ។
បេីគិតពីចំណាត់ថ្នាក់នៃការកេីតវីរុសនេះដែរឃើញថាប្រទេសអីតាលីគឺជាលំដាប់ទីពីរលេីពិភពលោកបន្ទាប់ពីប្រទេសចិន។ កត្តាវីរុសកូវិដ19នេះដែរគឺបានធ្វើឱ្យប្រទេសអីតាលីមានការធ្លាក់ចុះលេីគ្រប់វិស័យ បេីតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចបានសន្និដ្ឋានថាប្រទេសអីតាលីអាចនិងមានវិបត្តិ GDP ធ្លាក់ចុះរហូតដល់1.2% ឯណោះ។ ហេតុការណ៍នេះបានបង្ហាញឱ្យប្រទេសកម្ពុជាយេីងឃើញថា កូវិដ19 ជាវីរុសមួយដ៏កាចសាហាវវាអាចបំផ្លាញប្រទេសដែលរីកចម្រើនមួយឱ្យធ្លាក់ដុនដាបយ៉ាងដំណំដូចជាប្រទេសអីតាលីនិងប្រទេសចិនដែលយើងឃើញស្រាប់។
ខ្ញុំលេីកប្រទេសអីតាលីមកនិយាយក្នុងវីដេអូនេះគឺខ្ញុំចង់ឱ្យប្រជាជនខ្មែរបានឃើញជាឧទាហរណ៍នៃការថ្វីប្រហេះរបស់ប្រទេសអីតាលី មូលហេតុដែលប្រទេសអីតាលីមានការឆ្លងរីករាលដាលវីរុសកូវិដ19លឿនដល់កម្រិតនេះគឺដោយសារការថ្វីប្រហេះមួយចំនួនដូចជា
1. ការប្រមាថនិងការខ្វះនូវការប្រុងប្រយ័ត្ន ពិតណាស់គឺដូចដែលខ្ញុំបានលេីកឡើងនេះហើយ ដោយសារតែប្រទេសអីតាលីគឺនៅឆ្ងាយសែនឆ្ងាយពីប្រទេសចិន កត្តានេះហើយដែលធ្វើឱ្យប្រជាជនអីតាលីថ្វីប្រហេះហេីយគិតថាបញ្ហាវីរុសកូវិដ19មិនមែនជាបញ្ហាសំខាន់របស់ប្រទេសខ្លួន ហើយពួកគេក៏មិនអេីពេីនិងការតាមដានព័ត៌មានផ្សេងៗដូចជារបៀបការឆ្លងដ៏កាចសាហាវនៃវីរុសកូវិដ19 ហើយថែមទាំងប្រងើយកន្តើយនឹងការការពារខ្លួនពីកូវិដ19នេះផងដែរ។
ជាក់ស្ដែងរយៈពេលដំបូងៗក្រោយពេលការត្រួតពិនិត្យត្រូវបានឃើញថាប្រទេសអីតាលីមានអ្នកឆ្លងកូវិដ19ដល់ទៅរាប់ពាន់នាក់ ហេីយពេលនោះរដ្ឋាភិបាលក៏បានចេញនយោបាយឱ្យបិទសាលារៀនទូទាំងប្រទេសផងដែរ ប៉ុន្តែប្រជាជនអីតាលីហាក់ដូចជាមិនអេីពេីពីការឆ្លងនៃវីរុសកូវិដ19នេះសោះ។ មិនត្រឹមតែប៉ុណ្ណោះពួកគេបាននាំគ្រួសារទៅធ្វើដំណើរកម្សាន្តតាមដំបន់ទេសចរណ៍ផ្សេងៗទូទាំងប្រទេសអីតាលីដោយកង្វះការប្រុងប្រយ័ត្នទៀតផង។
2. ប្រទេសអីតាលីមិនផ្ដោតសំខាន់ទៅលើការពាក់ម៉ាស់អនាម័យ។ ដោយពួកគេមានផ្នត់គំនិតរេីសអេីងថាអ្នកណាក៏ដោយឱ្យតែពាក់អនាម័យការពារអ្នកនោះគឺសុទ្ធតែជាអ្នកផ្ទុកមេរោគ អ្នកកេីតជម្ងឺផ្សេងៗ។ ជាក់ស្ដែងថ្មីៗនេះមានហេតុការណ៍មួយដែលមានការប្រើប្រាស់អំពើហិង្សាទៅលើជនជាតិចិនម្នាក់ដែលគាត់គ្រាន់តែពាក់ម៉ាស់ការពារដេីរតាមទីសាធារណៈសោះក៏ត្រូវគេព្រួតវៃគាត់ហើយបួលលីគាត់ថា អាមនុស្សនាំរោគ អាមនុស្សនាំជម្ងឺអីផ្សេងៗ។ ក្នុងនោះមិនមែនត្រឹមតែជនជាតិចិនម្នាក់នោះទេ តែនៅមានប្រជាជនថៃមួយចំនួនទៀតដែលទៅសិក្សានិងធ្វើនៅទីនោះត្រូវបានគេរេីសអេីងនិងបូលលីពេលគាត់ពាក់ម៉ាស់ការពារ។
3. វប្បធម៌ការស្វាគមន៍គ្នា យើងដឹងស្រាប់ហើយថាជនជាតិអីតាលីពេលជួបគ្នាម្តងៗគឺត្រូវចាប់ដៃ ឱបថើបថ្ពាល់និងថ្ពាល់ ប៉ះពាល់គ្នាអីផ្សេងៗដែលងាយក្នុងការចំលងពីម្នាក់ទៅដប់នាក់ ពីដប់នាក់ទៅមួយរយនាក់ ពីមួួយរយនាក់ទៅមួយពាន់នាក់។
ដូចយើងឃើញស្រាប់និងល្បីទូទាំងពិភពលោកអំពីព័ត៌មានមួយដែលប្រជាជនខ្មែរយើងគួរមានមោទនភាពយ៉ាងខ្លាំង ចំពោះ ព្រះអង្គម្ចាស់ ឆាលលីរាជទាយាទនៃចក្រភពអង់គ្លេស ព្រះអង្គបានយកវប្បធម៌ការសំពះស្វាគមន៍របស់បុព្វបុរសខ្មែរមកប្រេីប្រាស់ដេីម្បីស្វាគមន៍គ្នាលេីឆាតអន្តរជាតិដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនិងយកតម្រាប់តាម។
ក្នុងវីដេអូនេះខ្ញុំមិនមែនចង់ឱ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលភ័យខ្លាចនឹងវីរុសកូវិដ19នោះទេ។ ក៏ប៉ុន្តែពួកយើងទាំងអស់គ្នាគឺត្រូវកុំប្រមាថ ពួកយើងទាំងអស់គ្នាក្នុងនេះគឺខ្ញុំចង់សំដៅលើពុកម៉ែបងប្អូនប្រជាជនខ្មែរទាំងអស់ត្រូវកុំប្រមាថ ចុចក្រោយខ្ញុំចង់ផ្ដាំអ្នកទាំងអស់គ្នាថា
យើងមិនគួររៀនតែពីកំហុសរបស់ខ្លួនឯងរហូតទេ ពេលខ្លះយើងក៏អាចរៀនពីកំហុសរបស់អ្នកដទៃបានដែរ
11 Mar 2020
#8: វិធានការណ៍ការពារវីរុសឆ្លង យោគតាមវិជ្ជៈបញ្ជារបស់ដុកទ័រ Eli Perencevich នៃក្រសួងប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងពិភពលោក #COVID_19
ម៉ាស់អនាម័យរឹតតែពាក់រឹតតែប្រឈមនិងការកេីតវីរុស៖
ថ្ងៃមួយខ្ញុំបានជិះរថភ្លើងលេីអាកាសនៅបាងកកប្រទេសថៃ ដោយហេតុខ្ញុំមិនបានពាក់ម៉ាស់អនាម័យខណៈធ្វើដំណើរនៅទីសាធារណៈទើបធ្វើឱ្យមិត្តភ័ក្តិខ្ញុំមួយចំនួនមានការរេីសអេីងនិងខ្លាចមិនហ៊ាននៅក្បែររឺញ៉ាំបាយជាមួយខ្ញុំដូចមុន ចំពោះករណីនេះដែរខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា៖
• វីរុសកូរ៉ូណាជាភាសាអង់គ្លេសគឺ Coronavirus Diseases ឆ្នាំ 2019 ហៅកាត់ថា COVID-19 វីរុសឆ្លងប្រភេទនេះដែរមិនមែនជាវីរុសថ្មីដែលទើបតែនិងកេីតឡើងនោះទេ ពោលគឺពិភពលោកយើងធ្លាប់កើតមាននូវវីរុសឆ្លងដែលកាចសាហាវនិងអាចប្រល័យជីវិតមនុស្សរួចមកហើយចំនួន 6ប្រភេទ ដែលក្នុងនោះវីរុស COVID-19 គឺជាវីរុសឆ្លងប្រភេទទី 7 ដែលត្រូវបានគេរកឃើញដំបូងបង្អស់កាលពីថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2019 នៅទីក្រុងអ៊ូហានប្រទេសចិន។ ដំបូងៗយើងគិតថាវាជារឿងធម្មតាពេលឃើញពត៌មាននៅប្រទេសចិនកេីតវីរុសឆ្លងប្រភេទកូរ៉ូណា តែយើងមិននឹកស្មានថាវានឹងអាចឆ្លងរីករាលដាលដល់ទូទាំងពិភពលោកបែបនេះសោះ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។
ជាក់ស្ដែងបេីក្រឡេកមើលប្រទេសជិតខាង យើងឃើញថានៅតាមដងផ្លូវ តាមហាងនិងផ្សារទំនើប គឺស្ងាត់មនុស្សមែនទែន ដោយពួកគាត់កាត់បន្ថយការធ្វើដំណើរចេញក្រៅបេីមិនចាំបាច់ កាត់បន្ថយការដើរហាងដេីរផ្សារទំនើបនិងទីសាធារណៈផ្សេងៗ ហើយនេះក៏ជាការប្រុងប្រយ័ត្នមួយដ៏ត្រឹមត្រូវផងដែរ។
ពិភពលោកយើងបច្ចុប្បន្នក្រៅពីបញ្ហាផ្សែងពុល PM 2.5 ដែលបង្កការវឹកវរនៅមិនទាន់បញ្ចប់ស្រួលបួលផង ឥឡូវបែរបន្ថែមនូវបញ្ហាវីរុសឆ្លងប្រភេទ COVID-19 នេះទៀត។ កត្តានេះហើយដែលធ្វើឱ្យម៉ាស់អនាម័យមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះដែរមិនត្រឹមតែប្រទេសកម្ពុជាយើងទេដែលត្រូវការ រីឯប្រទេសនានាលើសកលលោកក៏កំពុងត្រូវការជាចាំបាច់ផងដែរក្នុងការប្រើប្រាស់ដើម្បីការពារខ្លួនពីគ្រោះមហន្តរាយដ៏កាចសាហាវនោះ។
• ថ្មីៗនេះមានសេចក្ដីប្រកាសមួយពីវិបសាយល្បីមួយដូចជា #Fordes បានចុះផ្សាយស្ដីអំពីវិធីបង្ការនិងការពារការឆ្លងវីរុស។ ដោយយោងតាមដុកទ័រ #Eli_Perencevich ជាគ្រូពេទ្យជំនាញម្នាក់នៃក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោកបានអះអាងថា៖ មនុស្សធម្មតាដែលមានសុខភាពរឹងមាំគឺមិនចាំបាច់ពាក់ម៉ាស់ការពារនោះទេ ព្រោះមកដល់ពេលនេះនៅមិនទាន់មានទិន្នន័យករជាក់លាក់ណាមួយដែលបញ្ជាក់ថាម៉ាស់អនាម័យអាចការពារវីរុសឆ្លងបាននៅឡើយទេ។ ដូច្នេះមនុស្សធម្មតាដែលពុំមានជំងឺគឺមិនចាំបាច់ពាក់ម៉ាស់អនាម័យនោះទេ ថាមិនត្រូវបេីយើងពាក់ម៉ាស់ដោយខុសវិធីនិងមិនបានត្រឹមត្រូវ វានឹងអាចបង្កឲ្យកើតមេរោគផ្សេងៗទៀតផង។ ព្រោះពេលយើងចាប់ម៉ាស់មកពាក់ម្ដងៗដៃទាំងសងរបស់យើងគឺមានការប៉ះពាល់ផ្ទៃមុខយើងញ៉ូយដងមែនទែន។
• ការឆ្លងវីរុស COVID-19 មាន 2 កត្តាធំៗ៖
ទីមួយ អាចឆ្លងពីសត្វទៅមនុស្សបាន ក្នុងនោះមានដូចជា ការបរិភោគចំណីអាហារខ្វះនូវអនាម័យ ការបរិភោគសាច់ឆៅរឺសាច់មិនទាន់ឆ្អិនល្អ ជាពិសេសគឺការបរិភោគសាច់សត្វប្រជីវដែលយើងលឺតតគ្នាមកនេះ។
ទីពីរ អាចឆ្លងពីមនុស្សទៅមនុស្ស ដោយករណីនេះដែរពួកយើងទាំងអស់គ្នាគឺកំពុងតែរួបរួមគ្នាដើម្បីទប់ស្កាត់និងបង្ការការរីករាលដាលយ៉ាងក្ដៅគគុកទូទាំងពិភពលោក។ COVID-19 ចាត់ទុកថាជាវីរុសមួយដែលងាយក្នុងការឆ្លងមែនទែន វាអាចឆក់ពីម្នាក់ទៅម្នាក់បានតាមរយៈអាកាស ដូចជាការក្រដាស់ ក្អក និងខ្យល់ដង្ហើមជាដើម។
លឺបែបនេះហើយមានអ្នកខ្លះគាត់ភ័យ តែខ្ញុំចង់ប្រាប់ថាកុំភ័យខ្លាចពេកហើយក៏កុំប្រមាថពេកដែរ COVD-19 មិនមែនបានន័យថាយើងដេីរៗទៅគ្រាន់តែដកដង្ហើមរឺស្ថិតក្នុងបរិយាកាសនោះយើងអាចឆ្លងដែរនោះទេ។
ផ្ទុយទៅវិញដូចជាការពាក់ម៉ាស់អនាម័យរឺការប្រើប្រាស់របស់របរផ្សេងៗ គឺអាស្រ័យទៅលើកត្តាសំខាន់បំផុតមួយ កត្តាសំខាន់នោះគឺដៃទាំងទ្វេរបស់យើង។ ជាក់ស្ដែងមុនពេលយើងចាប់ម៉ាស់មកពាក់ម្ដងៗយើងមិនដឹងថាដៃរបស់យើងទៅចាប់រឺប៉ះពាល់អ្វីខ្លះ? បន្ទាប់មកដៃរបស់យើងក៏មកចាប់ម៉ាស់ពាក់បាប់ៗៗ ទាំងនោះហើយគឺជាដើមហេតុកេីតមេរោគនិងឆ្លងវីរុសផ្សេងៗ។
ហើយអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើដល់អ្នកទាំងអស់គ្នានោះគឺ យើងទាំងអស់គ្នាគួរដាក់ទឹកអាគុលលាងដៃតាមខ្លួនជាប្រចាំ ហើយបាញ់លើដៃនិងលាងសំអាតដៃជាប្រចាំតាមដែ
20 Feb 2020
#7: UTalk EP.3 | Experience Speech Film Director Just a Little Girl | V.Thai The best interview with #Film_Director
Who just a little girl of Mass Communication Ramkhamhaeng University Open University of Thailand.
She’s “PENRAWEE KRUPANICH”.
ผลงานบ้างเรื่องของ “ ฟา เพ็ญรวี ครุพานิช “
•Just The Time (หนังแรกของ ฟา)
•รามแลนด์ (หนังฉายที่ มหาวิทยาลัยรามคำแหง)
•48 Times With You (หนังฉายที่ สถานทูตฝรั่ง)
•ดวงจันทร์สามสี (หนังประกวด อพวช. TV5)
16 Feb 2020
#6: ចិត្តសន្ដោសជាពន្លឺនៃជីវិត | Kindly is the light of life ខ្ញុំសង្ឃឹមថា Podcast EP នេះអាចជាថ្នូរនៃគំនិតដើម្បីបង្កើនមិត្តភាពក្នុងសង្គមខ្មែរយើង។
16 Feb 2020
#5: ជិវិតយេីងមានជម្រើស | We have choices in life ធ្វើល្អនិងស្នងផលល្អមកវិញ បេីយេីងចង់ជួបមនុស្សល្អគឺត្រូវចាប់ផ្ដើមពីខ្លួនយើងឱ្យល្អជាមុនសិន។
16 Feb 2020
#4: គួរកុំស្អប់អ្នកដែលស្អប់យេីង គួរនិយាយល្អពីអ្នកដែលនិយាយអាក្រកពីយេីង | Don’t say bad to someone said bad for us គួរមេត្តាចំពោះមនុស្សដែលមកបៀតបៀនយេីង គួរកុំស្អប់គាត់ដែលនិយាយអាក្រក់ពីយើង តែយើងគួរអាណិតគាត់ទៅវិញទេ។ យើងនិយាយល្អពីគាត់ យេីងទទួលបានការស្រឡាញ់រាប់អាន គាត់និយាយអាក្រក់ពីយើង គាត់ទទួលបានការររេីសអេីង។
"សាកគិតមើល តើនណាបានផលប្រយោជន៍ជាងនណា?"
15 Feb 2020
#3: UTalk EP.2 | បទសម្ភាសន៍ជាមួយអតីតនិស្សិតទេសចរណ៍នៃប្រទេសថៃ៖ Tourism Management Student interviewing បទពិសោធន៍ពិសោធន៍ទាំងស្រុង នៃការប្រើប្រាស់ជីវិតរស់នៅ និង ការសិក្សានៅប្រទេសថៃ ។
15 Feb 2020
#2: ទឹកចិត្តប្រជាខ្មែរចំពោះ Westerdam Cruise Ship ធ្វើឱ្យសហរដ្ឋអាមេរិកចង់ចាំកម្ពុជាជានិរន្ត ករណីកាប៉ាល់វីរុសកូរ៉ូណា Westerdam របស់សហរដ្ឋអាមេរិកត្រូវបានចុះចតកំពង់ផែកម្ពុជា មានមនុស្សជាច្រើននាក់គិតថា បេីរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យកាប៉ាល់ទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិកដែលមានអ្នកផ្ទុកមេរោគ Coronaថ្មី ចុះចតនៅកម្ពុជា ប្រជាជនខ្មែរជាច្រើននាក់និងមានគ្រោះថ្នាក់ប្រឈមមុខនិងការឆ្លងមេរោគដ៏កាចសាហាវនេះជាក់ជាមិនខាន។
ជាង2200នាក់ និង 41ជាតិសាសន៍ បានជាប់នៅលើកាប៉ាល់ Westerdam រយៈពេលជាង2សប្ដាហ៍ Westerdam ត្រូវបានគេរេីសអេីង ជាង2សប្ដាហ៍ធ្វើឱ្យមនុស្សជាច្រើនពាន់នាក់ប្រឈមមុខនឹងគ្រោះខ្វះនូវស្បៀងអាហារដោយសារគ្មានកំពង់ផែចុះចត។
ក្មេងៗ ចាស់ៗជរា ជាច្រើនពាន់នាក់ប្រឈមមុខនិងការឆ្លងមេរោគដ៏កាចសាហាវនោះ ជាច្រើនពាន់នាក់ប្រឈមមុខនិងការដាច់ពោះស្លាប់នៅលើកាប៉ាល់ក្នុងនាវាសមុទ្រដ៏ធំល្វឹងល្វើយ។
ខ្ញុំយល់ស្របថាប្រជាជនខ្មែរអាចនឹងប្រឈមមុខនិងគ្រោះថ្នាក់នៃការឆ្លងមេរោគ តែក្នុងការប្រឈមមុខនឹងគ្រោះថ្នាក់នោះដែរ ប្រទេសកម្ពុជាយើងនឹងទទួលបានមកវិញនូវ...ទឹកចិត្តនៃការដឹងគុណពីប្រទេសជាច្រើនលើពិភពលោក
កម្ពុជាយើងបានស្ដែងឱ្យពិភពលោកឃើញថា កម្ពុជាជាប្រទេសតូចមួយដែលពពេញទៅដោយមនុស្សដែលមានគុណធម៌ សិល៍ធម៌ សុជីវធម៌មិនរេីសអេីងជាតិសាសន៍ពណ៌សម្បុរ និងជាប្រទេសដែលពពេញទៅដោយការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រៀនមានជីវិត សិទ្ធិមិនត្រូវបានគេរេីសអេីង និងសិទ្ធិវិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។
ចំពោះអ្នកទាំងអស់គ្នាដែលបានមេីលវិដេអូមកដល់វិនាទីនេះ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាសាកគិតលមេីលថា "បេីក្នុងចំណោមជាង2200នាក់ដែលកំពុងជាប់ក្នុងកាប៉ាល់នោះ គឺជាបងប្អូនសាច់ញាតិរបស់អ្នកទាំងអស់គ្នាវិញ ដែលគាត់កំពុងត្រូវការជំនួយ គាត់កំពុងត្រូវការការជួយសង្គ្រោះបន្ទាន់ ពួកគាត់កំពុងត្រូវការសិទ្ធិសេរីភាពក្នុងការវិលត្រលប់ទៅជួបជុំគ្រួសារសាច់ញាតិបងប្អូន វិលត្រលប់ចូលប្រទេសកំណើតវិញ ព្រោះគាត់មិនចង់រស់នៅលេីកាប៉ាល់ដែលតែលតោលកណ្តាលសមុទ្រនោះឡើយ"។
ខ្ញុំចង់សួរថាតេីអ្នកទាំងអស់គ្នានិងគិតយ៉ាងណាចំពោះគាត់?
13 Feb 2020
#1: UTalk EP.1 | ជីវិតនិងការសិក្សារបស់និស្សិតបរទេស | Living and Studying at Abroad Life at abroad we do not just study at class we do not just read book at room, but we have to make relationship with people outside we have to make ourselves to be closer and closer with that country or that society.
Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim VJSinoun FM Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 23 Aug 2026 .
Apple Podcasts ratings (US) Snapshot recorded: 23 Oct 2026 .
Spotify ratings Snapshot recorded: Date unavailable. Host of VJSinoun FM? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans