24 Episodes
1 Ratings
2018 First episode About ភូមិសាស្រ្តនយោបាយ តាន់ ហ្សង់-ហ្វ្រង់ស័រ នឹងលាតត្រដាង នូវយន្តការសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ និងវិភាគព្រឹត្តិការណ៍ធំៗ នៃអតីតកាល ដើម្បីពន្យល់បច្ចុប្បន្នភាពអន្តរជាតិ ដែលមានលក្ខណៈកាន់តែពិបាកស្មុគស្មាញ។ កម្មវិធីនេះ នឹងត្រូវចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ។
Publisher RFI ខេមរភាសា / Khmer
Language km
Explicit No
First episode 13 Aug 2018
Latest episode 29 Apr 2019 Latest episodes 24 episodes in the feed.
29 Apr 2019
របប ប៉ុល ពត៖ ខ្មែរសម្លាប់ខ្មែរ? ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ ហេតុអ្វីបានជាអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងយោធានិងទាំងនយោបាយ បន្តមានដង្ហើមតទៅទៀត តរហូតដល់ឆ្នាំ១៩៩៩?
តើកម្ពុជាប្រជាធិបតេយ្យពិតជាបានអនុវត្តនយោបាយប្រល័យពូជសាសន៍មែនឬទេ? តើហេតុអ្វីបានជារបប ប៉ុល ពត សាហាវព្រៃផ្សៃដល់ម្លឹង និងបណ្តាលឱ្យស្លាប់មនុស្សច្រើនដល់ម្លឹង ក្នុងរយៈពេលមួយយ៉ាងខ្លី? សូមអញ្ជើញស្តាប់ចម្លើយបែបសង្ខេបនិងបែបសំយោគ ជាថ្មីឡើងវិញរបស់ ហ្សង់-ហ្វ្រង់ស័រ តាន់។
22 Apr 2019
វៀតណាមវាយរំលំរបប ប៉ុល ពត តែពីរសប្តាហ៍ប៉ុណ្ណោះ នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា ក្បត់អង្គការ។ កាលណោះ ទង្វើនេះជំរុញឱ្យកម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគបូព៌ាច្រើនសិបនាក់ ក្នុងនោះរួមមានជាអាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់ចូលព្រៃ ឆ្លងដែនទៅវៀតណាម រួចហើយ បញ្ចុះបញ្ចូលវៀតណាម ឱ្យជួយពួកគេ ធ្វើសង្គ្រាមរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ព្រឹត្តិការណ៍បោសសម្អាតភូមិភាគបូព៌ានេះ នាំយ៉ាងលឿនរហ័សទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជានិងវៀតណាម។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយរៀបរាប់ពីសង្គ្រាមដែលផ្ទុះឡើងនៅថ្ងៃ២៥ធ្នូ១៩៧៨។ តែពីរសប្តាហ៍ប៉ុណ្ណោះវៀតណាមវាយរំលំរបប ប៉ុល ពត។
8 Apr 2019
របបខ្មែរក្រហមផ្តើមរករឿងបញ្ឆេះសង្គ្រាមជាមួយវៀតណាម នៅឆ្នាំ១៩៧៧ នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពិនិត្យមើលមូលហេតុធំៗដែលនាំទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនិងវៀតណាម។
Reach and audience Public platform figures. Ratings count people who left a rating, not total listeners.
Spotify 5.0 / 5 1 ratings Shows with a similar audience Research this show Explore Pod Engine's podcast research tools and transcript access.
See plans Is this your podcast? Claim your show to manage its details on Pod Engine.
Claim ភូមិសាស្រ្តនយោបាយ Where this data comes from Each source has its own observation date. These dates do not mean all data was checked at once.
RSS feed Last successful check: 2 Jul 2026 .
Apple Podcasts ratings (US) Snapshot recorded: 28 Sept 2024 .
Spotify ratings Snapshot recorded: 18 Aug 2026 . Host of ភូមិសាស្រ្តនយោបាយ? Claim your podcast to manage its listing and keep your show details accurate.
Claim this podcast Pod Engine is an independent podcast discovery and analytics service and is not affiliated with or endorsed by this podcast. Artwork and show content belong to their owners. Full legal notice .
Explore this showPodcast research with Pod Engine
See plans