Podcast thumbnail for ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្រ្តពិភពលោក

Claim This Podcast

by RFI ខេមរភាសា / Khmer

5.0(3 reviews)
24 episodes
Updated Inactive
Accepts GuestsHas SponsorsLocation 🇫🇷

Podcast Overview

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ សេង ឌីណា នឹង​រាយរ៉ាប់​ពន្យល់​លោក​អ្នកស្តាប់ ​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ​ ចាប់តាំង​ពី​សម័យកាល​បុរេប្រវត្តិ រហូត​មកទល់នឹង​សម័យកាល​បច្ចុប្បន្ន ទាំង​ដំណើររឿង​របស់​មនុស្សជាតិ ទាំង​ប្រវត្តិ​ចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល។

Language

Publishing Since

4/11/2022

1 verified contact email on file for ប្រវត្តិសាស្រ្តពិភពលោក

Pitch yourself as a guest, propose sponsorships, or reach out directly to the host.

Recent Episodes

Episode thumbnail for ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

July 1, 2023

ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz

រុស្ស៊ី គឺ​ជា​ប្រទេស​មហាអំណាច​ដ៏​ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស នៅក្នុង​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​បច្ចេកវិទ្យា​រ៉ុកកែត និង​យាន​អវកាស ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក គឺ សូយូស (Soyuz)។ Soyuz ​ជា​បច្ចេកវិទ្យា​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ដោយ​វិស្វករ​សូវៀត ឈ្មោះ Sergei Korolev ដែល​ត្រូវ​បាន​គេចាត់ទុក​ជា​បិតា​នៃ​កម្មវិធី​អវកាស​សូវៀត។

Sergei Pavlovich Korolev កើតនៅ​ឆ្នាំ១៩០៧ នៅ​ហ្ស៊ីតូមៀរ (Zhytomyr) ប្រទេស​អ៊ុយក្រែន ដែល​កាលណោះ ស្ថិត​នៅ​ក្នុង​រង្វង់​ចក្រភព​រុស្ស៊ី និង​ក្រោយ​មកទៀត ជារដ្ឋមួយ​ ក្នុង​សហភាព​សូវៀត។ Korolev បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាប៉ូលីតិចនិក​ក្រុងកៀវ និង​ពី​សកលវិទ្យាល័យ​ម៉ូស្គូ ដោយ​ចាប់យក​ជំនាញ​ខាង​វិស្វកម្ម​យន្តហោះ និង​ម៉ូទ័រ​រ៉ុកកែត ហើយ​​បាន​បង្កើត​ក្រុមការ​ងារស្រាវជ្រាវ​ផ្នែក​រ៉ុកកែតអវកាស​មួយ ដែល​បាន​ទទួលជោគជ័យ​ក្នុងការ​ផលិត​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ​ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត នៅ​ឆ្នាំ១៩៣៣។

ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត Korolev បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​នយោបាយ​ឃោរឃៅ​នៃ​របបស្តាលីន ហើយ​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ នៅ​ឆ្នាំ១៩៣៨។ Korolev ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងគុក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ក្នុងគុកនៅ​ស៊ីបេរី​ជាច្រើន​ខែ មុននឹង​​ត្រូវ​បាន​គេ​បញ្ជូន​មក​ម៉ូស្គូវិញ ហើយ​តាមរយៈអន្តរាគមន៍​របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុមស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ ជាមួយ​អ្នក​វិទ្យាសាស្រ្ត​​ផ្សេងទៀតដែល​ជាប់ទោស​នយោបាយ​ដូចគ្នា។

នៅ​ក្នុងអំឡុងពេលនោះ រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លោកលើកទី២ ហើយ​ Korolev ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ទទួលបន្ទុក​ដឹកនាំ​​ស្រាវជ្រាវ​ផលិតរ៉ុកកែត ដើម្បី​ប្រជែង​ជាមួយ​នឹង​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅ​ក្រោយ​ពេល​កងទ័ព​សូវៀត វាយ​ដណ្តើម​កាន់កាប់​ទីតាំង​រ៉ុកកែត​របស់​អាល្លឺម៉ង់ ដោយ​រឹបអូសបាន​ទាំង​តួរ៉ុកកែត និង​ប្លង់​រ៉ុកកែត V2, Korolev ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​អាល្លឺម៉ង់ ដើម្បី​​មើលការខុសត្រូវ​ក្នុងការ​នាំយក​បច្ចេកវិទ្យា​រ៉ុកកែត V2 ​នេះ​ទៅ​ផលិត​ជា​រ៉ុកកែត​ថ្មី សម្រាប់​សហភាព​សូវៀត។

ចេញ​ពី​ម៉ូដែល​រ៉ុកកែត V2 នេះ Korolev បាន​ផលិតចេញ​ជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ប្រភេទ ដែលគេ​ឲ្យ​ឈ្មោះ​ថា Scud ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់។ បន្ទាប់មកទៀត នៅ​ឆ្នាំ១៩៥៣ Korolev បាន​ចាប់ផ្តើម​រៀបចំផលិត​រ៉ុកកែតប្រភេទ​ថ្មីមួយទៀត គឺ​រ៉ុកកែត​ធុន R-7 ដែល​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​​ដំបូង​បង្អស់​នៅលើ​ពិភពលោក អាច​បាញ់បាន​ចម្ងាយ​​រហូតដល់​ទៅ ៨០០០គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។

ក៏ប៉ុន្តែ ក្រៅពីជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏​ត្រូវ​បាន​គេយក​ទៅប្រើ​ជា​រ៉ុកកែតអវកាស​ផងដែរ... ជារ៉ុកកែតអវកាស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​វិស័យ​អវកាស​របស់​សូវៀត។

R-7 គឺជាប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​នៅ​កំណាត់ទីមួយ មានតួរ៉ុកកែត​ធំមួយ​នៅចំកណ្តាល បំពាក់ទៅដោ​យម៉ូទ័រ​ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយ​ប៊ូស្ទ័រ​ចំនួន ៤ នៅ​ជុំវិញ ដោយ​ប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយ​ម៉ូទ័រ​ (ធុន RD-107)ចំនួន ១គ្រឿង។

ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន ដែល​មាន​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈរឹង ប៊ូស្ទ័រ​ទាំង ៤គ្រឿង របស់​រ៉ុកកែត​ធុន R-7 គឺ​ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ ដែលមានន័យថា នៅ​ក្នុង​រ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំង​ពី​ប៊ូស្ទ័រ ​តួរ៉ុកកែតកំណាត់​ទីមួយ រហូត​ទៅដល់​​កំណាត់​ទីពីរ សុទ្ធតែ​ប្រើ​ឥន្ធនៈរាវ​ដូចគ្នា​ទាំងអស់ គឺ​ឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និង​អុកស៊ីសែន​រាវ។

រ៉ុកកែត R-7 ត្រូវបានគេ​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវ​បាន​គេ​យក​ទៅប្រើ ដើម្បី​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ គឺ​​ផ្កាយរណប Sputnik។

មួយខែក្រោយ​មកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិនទាន់បាន​ទទួល​ជោគជ័យ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​បាន​មួយគ្រឿង​នៅឡើយ Korolev និង​ក្រុមការងារ​បាន​ប្រើ​រ៉ុកកែត R-7 ដើម្បី​បាញ់បង្ហោះ​​យានអវកាស​ទីពីរ ទៅ​ក្នុង​គន្លង​តារាវិថី។ បេសកកម្មនេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា Sputnik-2 ​ដែល​នៅលើនោះ ​មានដឹកឆ្កែ​ឈ្មោះ “ឡៃកា” ទៅជាមួយ ដោយ​ត្រូវ​បាន​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។

ចាប់ពីពេលនោះមកKorolev និង​ រ៉ុកកែត R-7 បាន​សម្រេច​ជោគជ័យជាប្រវត្តិសាស្រ្ត​ជាច្រើន​ផ្សេងទៀតជាបន្តបន្ទាប់គ្នា៖ ការបញ្ជូន​យាន​គ្មានមនុស្ស​បើក​ទៅកាន់​ព្រះចន្ទ​ជាលើកទីមួយ ថតយករូបភាព​ពីផ្នែក​ម្ខាងទៀត​របស់ព្រះចន្ទ​ជាលើកទីមួយ បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចេញ​ពី​ផែនដី សំដៅ​ទៅ​ហោះកាត់​ភពផ្សេងជាលើកទីមួយ គឺ​ភពសុក្រ និង​ចុងក្រោយ គឺ​ការ​បញ្ជូន​មនុស្ស​ទៅ​ក្នុង​ទីអវកាស​ជាលើកទីមួយ គឺ​បេសកកម្ម Vostok ដឹក​អវកាសយានិក យូរី ហ្កាហ្ការីន ទៅ​ធ្វើ​ដំណើរ​ក្នុងគន្លង​តារាវិថី​មួយជុំផែនដី មុននឹង​វិលត្រឡប់​មក​ចុះលើ​ផែនដីវិញ​ដោយ​សុវត្ថិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។

Korolev ក៏​បាន​រៀបចំផែនការ​​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ផងដែរ ដើម្បី​​ប្រជែង​ជាមួយអាមេរិក ដោយ​ក្នុង​ផែនការ​នេះ Korolev គ្រោង​ផលិត​រ៉ុកកែត​ថ្មីស្រឡាង​មួយទៀត គឺ​រ៉ុកកែត​ធុន N-1 ដែលគេអាច​និយាយបានថា ជា​គូប្រជែង​ជាមួយនឹង​រ៉ុកកែត​ Saturn-V របស់​អាមេរិក និង​យានអវកាស​ធុន សូយូស (Soyuz) ដែល​ជា​គូប្រជែង​ជាមួយនឹង​យានអាប៉ូឡូ។

ក៏ប៉ុន្តែ គម្រោង​រ៉ុកកែត N-1 របស់​ Korolev នេះ ត្រូវ​ជាប់គាំង​អស់រយៈពេល​ជាច្រើនឆ្នាំ រហូត​ទាល់តែ​ដល់​ឆ្នាំ១៩៦៤ ទើប Korolev ​បាន​ទទួល​​ភ្លើងខៀវ​ឲ្យ​ចាប់ផ្តើម​គម្រោង ដោយ​មក​ទល់​នឹង​ពេលនោះ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​ទីភ្នាក់ងារ​ណាសា​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​យ៉ាងពេញទំហឹង តាំង​ពីឆ្នាំ១៩៦១មកម៉្លេះ។

ក្រៅពី​ចាប់ផ្តើម​យឺតជាង​អាមេរិក​​រហូតដល់​ទៅ​៣ឆ្នាំ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​សូវៀត​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដ៏ធំមួយទៀត គឺ​នៅ​ឆ្នាំ១៩៦៥ ត្រឹមតែ​មួយ​ឆ្នាំប៉ុណ្ណោះ ក្រោយ​ពី​គម្រោងរ៉ុកកែត N-1 បាន​ទទួលភ្លើងខៀវពីរដ្ឋាភិបាល Korolev ក៏​ធ្លាក់ខ្លួនឈឺ ដោយ​កើតជំងឺ​មហារីក ហើយ​ទទួលមរណភាព នៅ​ឆ្នាំ១៩៦៦។

ក្រោយមរណភាព​របស់ Korolev កម្មវិធីអវកាស​របស់​សូវៀត​ក៏​ត្រូវ​ជួបនឹង​បញ្ហា​ ហើយ​គម្រោង​ផលិតរ៉ុកកែត N-1 ក៏​កាន់តែ​យឺតយ៉ាវ​ខ្លាំងឡើង ប្រជែង​មិនឈ្នះ​គម្រោងអាប៉ូឡូ​របស់​អាមេរិក ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ នៅ​ឆ្នាំ១៩៦៩។

៥ឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៧៤ សូវៀត​ក៏​បាន​សម្រេច​លុបចោល​គម្រោង​ផលិតរ៉ុកកែត N-1 ដោយទុក​តែ​គម្រោងផលិតយានអវកាស​សូយូស ជាមួយនឹង​រ៉ុកកែត R-7 ដែល​បន្សល់ទុក​ពី​សម័យ​ Korolev។ រ៉ុកកែត R-7 ដែល​ត្រូវ​បាន​គេ​យក​ទៅប្រើ​ជាប់ជាប្រចាំ នៅ​ក្នុង​វិស័យ​អវកាស​សូវៀត និង​បន្ទាប់មកទៀត វិស័យអវកាស​​​រុស្ស៊ី នៅក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត។

នៅក្នុងរយៈពេល​ជាង ៦០ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត R-7 ត្រូវ​បានគេ​យក​ទៅ​កែលម្អ និង​ផលិត​ចេញ​ជា​ប្រភេទ​ផ្សេងៗគ្នា ពី​ជំនាន់មួយទៅជំនាន់មួយ ដោយ​រ៉ុកកែត R-7 ជំនាន់​ចុងក្រោយ​បង្អស់ នៅតែ​ត្រូវ​បាន​គេ​បន្ត​ប្រើ​ជាប់ជាប្រចាំ​រហូត​មកទល់​នឹង​សព្វថ្ងៃ ហើយដែលត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា « Soyuz » ។

គិតជាសរុប រ៉ុកកែត​ធុន R-7 គ្រប់ជំនាន់​ រាប់ចាប់តាំង​ពី Sputnik, Vostok រហូតមកដល់ Soyuz បច្ចុប្បន្ន ធ្លាប់​ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​រហូតដល់​ទៅ​ជិត ២ពាន់ដង ពោលគឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​អាច​​បំពេញ​បេសកកម្ម​អវកាស​បាន​ច្រើន​ជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​​ ជាង ៥០ឆ្នាំ​ក្រោយ​មរណភាព​របស់ Sergei Korolev រ៉ុកកែត Soyuz ដែល​ជាប្រភេទ​មួយ​នៃ​រ៉ុកកែត R-7 អាច​នឹង​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​វិស័យអវកាស​រុស្ស៊ី នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​តទៅមុខទៀត៕

Episode thumbnail for ប្រវត្តិរ៉ុកកែត Ariane របស់​អឺរ៉ុប

June 10, 2023

ប្រវត្តិរ៉ុកកែត Ariane របស់​អឺរ៉ុប

រ៉ុកកែត​ Ariane-5 គឺ​ជា​រ៉ុកកែត​ដ៏មាន​ប្រសិទ្ធភាព និង​មាន​អត្រាជោគជ័យ​ខ្ពស់ ហើយ​ជា​គន្លឹះជួយ​ឲ្យ​អឺរ៉ុប​បាន​គ្រប់គ្រង​ទីផ្សារ​បាញ់បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ។ ក៏ប៉ុន្តែ មុននឹង​ឈាន​មក​ដល់​ជោគជ័យ​នេះ កម្មវិធីរ៉ុកកែតអវកាស​របស់​អឺរ៉ុប​បាន​ឆ្លងកាត់​នូវ​បរាជ័យ​ជាច្រើន រហូត​ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់ចោល។

នៅក្នុងអំឡុងទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​ក្នុងពេល​ដែល​វិស័យអវកាស​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​កំពុង​បោះជំហាន​ទៅមុខយ៉ាងលឿន នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អវកាស ក្នុង​សង្គ្រាមត្រជាក់ នៅ​អឺរ៉ុប​ឯណេះវិញ វិស័យអវកាស​ត្រូវ​ជាប់គាំងទៅមុខមិនរួច ដោយ​ការព្យាយាម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ក្នុង​ក្របខណ្ឌ​អឺរ៉ុប ជាពិសេស គម្រោង​ផលិត​រ៉ុកកែត​អវកាស « Europa » ត្រូវ​ទទួល​បរាជ័យ។

ស្ថិត​នៅ​ក្នុងស្ថានភាព​ជាប់គាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​អឺរ៉ុប​នេះ បារាំង តាមរយៈ​មជ្ឈមណ្ឌលអវកាស ដែល​ហៅ​ជា​ភាសា​បារាំង​ថា Centre nationale d’études spatiales ហៅកាត់​ថា CNES ក៏បាន​ផលិត​រ៉ុកកែតអវកាស​ផ្ទាល់​ខ្លួនឯង គឺ​រ៉ុកកែត​ធុន Dimant ដែល​ត្រូវ​បាន​បាញ់បង្ហោះ​ដោយជោគជ័យ​ជាលើកទីមួយ នៅ​ឆ្នាំ១៩៦៥។ តាមរយៈ​ជោគជ័យ​នេះ បារាំង​ក៏​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ទីបី បន្ទាប់​ពី​អាមេរិក និង​សូវៀត ក៏ប៉ុន្តែ រ៉ុកកែត​ធុន Diamant នេះ ក៏​នៅតែ​មិន​អាច​ជួយ​ឲ្យបារាំង និង​អឺរ៉ុប​មាន​ឯករាជ្យ​នៅ​ក្នុង​វិស័យ​អវកាស​បាននោះដែរ ដោយសារ​តែ​វា​ជា​ប្រភេទ​រ៉ុកកែត​ធុនតូច អាច​ផ្ទុក​ទម្ងន់​បានត្រឹមប្រមាណ​ជា ២០០គីឡូក្រាម​តែ​ប៉ុណ្ណោះ ទៅ​គន្លង​តារាវិថី​ទាប (Low Earth Orbit) ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​ជាច្រើន​របស់​​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត​របស់​អាមេរិក។

ហេតុដូច្នេះហើយ​បាន​ជា​​បារាំង​នៅតែ​បន្តព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុងក្របខណ្ឌ​អឺរ៉ុប ដើម្បី​ឈាន​ទៅ​ផលិត​រ៉ុកកែត​ធុនធ្ងន់ផ្ទាល់​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ​អ្នកដទៃ។ គម្រោង​អវកាស​អឺរ៉ុប ដែល​បារាំង​ចង់ធ្វើ ដោយ​មាន​ប្រទេស ៣ ជា​ជំហរ គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់​ចូលរួម ដោយសារ​តែ​​មើល​ឃើញ​ពី​បរាជ័យ​ក្នុងគម្រោង « Europa » កាលពីមុន។ ចំណែក​អង់គ្លេស​វិញ ក៏មិនសូវ​ជា​ចង់​ចំណាយលុយ​​លើ​គម្រោង​ផលិត​រ៉ុកកែត​ថ្មី ដោយសារ​តែ​រំពឹង​លើ​រ៉ុកកែត​របស់​ណាសា។

ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល ជាមួយ​នឹង​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អាមេរិក ជុំវិញ​ការ​បាញ់បង្ហោះ​ផ្កាយរណប​អឺរ៉ុប ឈ្មោះ Symphonie។

Symphonie គឺ​ជា​ប្រភេទ​ផ្កាយរណប​ទូរគមនាគមន៍ ដែល​ផលិតឡើង​ ក្នុង​គម្រោង​រួមគ្នា រវាង​បារាំង និង​អាល្លឺម៉ង់ ហើយ​ដែល​ត្រូវ​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។ ដោយសារ​តែ​អឺរ៉ុប​មិនមាន​រ៉ុកកែត​ធុនធ្ងន់​អាច​បាញ់បង្ហោះ​ផ្កាយរណប​នេះ​បាន គេ​ក៏​​ត្រូវការ​ទៅ​ពឹងអាមេរិក​ ដែល​នៅ​ពេលនោះ គឺ​ជា​ប្រទេស​មួយគត់ នៅ​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច ដែល​មាន​រ៉ុកកែត​អវកាស​ធុនធ្ងន់ មានសមត្ថភាព​អាច​បាញ់បង្ហោះ​ផ្កាយរណប Symphonie ​នេះ​បាន។

នៅពេលនោះ អាមេរិកយល់ព្រម​បាញ់បង្ហោះ​ផ្កាយរណប Symphonie ឲ្យ​អឺរ៉ុប ក៏ប៉ុន្តែ ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌមួយ គឺ ​​ផ្កាយរណបនេះ ​អឺរ៉ុប​អាច​យក​ទៅប្រើប្រាស់​បានសម្រាប់​តែ​អឺរ៉ុប​ខ្លួនឯងតែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​យក ទៅធ្វើ​អាជីវកម្ម​​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​​​នោះទេ។ ការណ៍​ដែល​អាមេរិក​ដាក់លក្ខខណ្ឌ​បែបនេះ គឺ​ដើម្បី​ការពារ​ចំណែកទីផ្សារ​របស់ខ្លួន ពី​ការ​ប្រកួតប្រជែង​ពី​អឺរ៉ុប ក៏ប៉ុន្តែ សម្រាប់​អឺរ៉ុប​ នេះ​គឺ​ជា​ការ​ដាស់ស្មារតី​ឲ្យ​ភ្ញាក់ខ្លួនថា ដើម្បី​អាច​មាន​នយោបាយ​អវកាស​ឯករាជ​ផ្ទាល់​ខ្លួនឯង អាច​ទាញយកផលចំណេញ​ពី​សក្តានុពល​វិស័យអវកាស​​ដោយ​ពេញលេញ​សម្រាប់​ខ្លួនឯង អឺរ៉ុប​ចាំបាច់​ត្រូវតែ​មាន​​​រ៉ុកកែតអវកាស​ផ្ទាល់ខ្លួនឯង។

នៅទីបំផុត​ទៅ នៅ​​ឆ្នាំ១៩៧៣ បារាំង​ក៏បាន​ទទួល​ជោគជ័យ ក្នុងការ​បញ្ចុះបញ្ចូល​​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត ឲ្យ​​ចូល​រួម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ហើយគម្រោង​អភិវឌ្ឍ​រ៉ុកកែត​ “អារីយ៉ាន” ​ក៏​បាន​ចាប់កំណើតឡើង ដោយ​មាន​បារាំង​ជា​អ្នក​ចេញមុខ​រ៉ាប់រង​ការចំណាយច្រើន​ជាងគេ ​​ការគ្រប់គ្រង​គម្រោង​ផលិត​រ៉ុកកែត​អារីយ៉ាន​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មជ្ឈមណ្ឌលអវកាសបារាំង (CNES) ហើយ​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែត​ក៏​​ស្ថិត​នៅ​ក្នុង​ទឹកដី​បារាំង គឺ​មជ្ឈមណ្ឌល​អវកាស​ “គូរូ” នៅ​ខេត្ត​ហ្គីយ៉ាន (ដែនដីនាយសមុទ្រ​របស់​បារាំង)។

រ៉ុកកែត​អារីយ៉ាន​លើកដំបូង​បង្អស់ គឺ Ariane-1 ​ត្រូវ​បាន​គេ​ផលិត ​និង​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ​ នៅថ្ងៃទី២៤ ខែ​ធ្នូ​ ឆ្នាំ១៩៧៩។ គិតជាសរុប ក្នុងរយៈពេល​ជាង ៤០​ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត​អារីយ៉ាន​​​ធ្លាប់​ត្រូវ​បាន​អភិវឌ្ឍ​ចេញ​ជា ៥​ជំនាន់​រួចមកហើយ ដោយ​ពី​មួយ​ជំនាន់ទៅមួយមួយជំនាន់ ត្រូវ​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​កាន់តែ​ទំនើបឡើងៗ​ គឺ​តាំង​ពី​ Ariane-1 រហូត​មក​ដល់ Ariane-5។

Ariane-5 ជា​ប្រភេទ​រ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសា​អង់គ្លេស​ថា «Heavy-lift space launch vehicul» (HLV) ពោលគឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជាមួយ​គ្នា​នឹង​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន SpaceX និង​រ៉ុកកែត Long March 5 របស់ចិន។

មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​កំណាត់ទីមួយ ប្រើម៉ូទ័រតែមួយគ្រឿង គឺ​ម៉ូទ័រ​ធុន Vulcain ប្រើឥន្ធនៈរាវ​ប្រភេទ HydroLox ពោលគឺ អ៊ីដ្រូសែន និង​អុកស៊ីសែន​រាវ។ ​នៅ​អមសងខាង​កំណាត់ទីមួយ​នេះ ​មាន​ប៊ូស្ទ័រ​ (Booster) ចំនួន​ពីរ ប្រើ​ឥន្ធនៈរឹង (Solid fuel) ចំណែក​នៅ​កំណាត់ទីពីរវិញ គឺប្រើ​ម៉ូទ័រ​មួយគ្រឿង​ ធុន HM-7។​

Ariane-5 ​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​បាន​ជាង ២០តោន ទៅកាន់​គន្លងតារាវិថីទាប ឬហៅតាមភាសាអង់គ្លេស​ថា « Low-Earth Orbit » (LEO) គឺគន្លងតារាវិថី​ក្នុងចន្លោះ​ពី ១៦០គីឡូម៉ែត្រ ទៅ ១០០០គីឡូម៉ែត្រ​ពីដី និង​ជាង ១០តោន សម្រាប់​គន្លង​តារាវិថី Geostationnary ដែល​ស្ថិត​នៅ​រយៈកម្ពស់​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។

គិតចាប់តាំង​ពី​​ឆ្នាំ១៩៩៦​មក Ariane-5 ធ្លាប់ត្រូវបាន​គេ​បាន​គេ​បាញ់បង្ហោះ​​សរុប​ចំនួន ១១៦លើក ដោយ​នៅ​ក្នុងនោះ ជោគជ័យ ចំនួន ១១១លើក ពោលគឺ មាន​អត្រា​ជោគជ័យ​ដល់​ទៅ ៩៥%។ ជាមួយនឹង​សមត្ថភាព​ក្នុងការ​បាញ់បង្ហោះ​ផ្ការយណបច្រើន​គ្រឿង​យក​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី ក្នុងរយៈកម្ពស់​ខុសៗគ្នា នៅ​ក្នុង​ការ​បាញ់បង្ហោះ​តែមួយ រ៉ុកកែត Ariane-5 ជារ៉ុកកែត​ដ៏ជោគជ័យបំផុត​មួយ នៅ​ក្នុង​ទីផ្សារ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប​ឯកជន ដោយ​ធ្លាប់​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​បាន​រហូតដល​់ទៅ​ ៥០% ទៅ ៦០% ឯណោះ នៅមុនពេល​មានការប្រកួតប្រជែង​ពី​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន SpaceX។

ក្រៅពី​ជោគជ័យ​ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប Ariane-5 ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ បេសកកម្ម​អវកាស​ធំៗ​ជាច្រើន​ផងដែរ រួមមានទាំង​ការ​បាញ់បង្ហោះ​តេឡេស្កុបអវកាស​ជេមស៍វេប កាល​ពីឆ្នាំ២០២១ ​ក៏ដូចជា ការ​បាញ់បង្ហោះ​យាន “រ៉ូហ្សេតា” (Rosetta) កាល​ពីឆ្នាំ២០០៤ ដើម្បី​ទៅ​ចុះចត​លើ​ផ្កាយដុះកន្ទុយ។

នៅថ្ងៃទី១៦​មិថុនា​ឆាប់ៗ​ខាងមុខ​នេះ Ariane-5 នឹង​ត្រូវ​គេ​បាញ់បង្ហោះ​ជាលើកទី ១១៧ និង​ជាលើកចុងក្រោយ​បង្អស់ មុននឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍ ហើយ​ជំនួស​មកវិញ ដោយ​ Ariane ជំនាន់​ថ្មី​មួយទៀត ដែល​រឹតតែ​ទំនើប​ជាងមុន គឺ Ariane-6៕

Episode thumbnail for ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

May 27, 2023

ប្រវត្តិរ៉ុកកែត៖ យានចម្លងអវកាស (Space Shuttle)

ក្រោយពី​ទទួល​​ជោគជ័យ​​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ក្នុង​គម្រោង​អាប៉ូឡូ ទីភ្នាក់ងារ​ណាសា ដែល​កញ្ចប់​ថវិកា​ត្រូវ​កាត់បន្ថយ​ច្រើន ក៏​បាន​សម្រេច​បញ្ចប់​គម្រោង​ផលិត​រ៉ុកកែត Saturn V ហើយ​ងាកមក​ផ្តោត​លើ​គម្រោង​ថ្មី គឺ​យាន​ចម្លង​អវកាស (Space Shuttle) ក្នុងគោលដៅ​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូនអវកាសមួយ ដែល​អាច​ប្រើ​បាន​ច្រើន​ដង ហើយ​មាន​តម្លៃ​ថោកជាង​រ៉ុកកែត​ក្នុងគម្រោង​អាប៉ូឡូ។

នៅឆ្នាំ១៩៦៩ នៅពេលដែល Niel Armstrong និង Buzz Aldrin ​ឈានជើង​ជាន់ដី​ព្រះចន្ទ អាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​ទទួលជោគជ័យ ក្នុង​ការប្រជែង​អវកាស ដោយ​យក​ឈ្នះ​លើ​សហភាព​សូវៀត ហើយ​ក្នុងពេល​ជាមួយគ្នា កម្មវិធី​អាប៉ូឡូ ដែល​ត្រូវ​បាន​គេ​បង្កើតឡើងមក​ក្នុង​គោលដៅចម្បង​ ដើម្បី​​ប្រណាំង​ប្រជែង​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នេះ ក៏​ត្រូវ​ឈាន​មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយផងដែរ។

ជាមួយនឹង​នឹង​កញ្ចប់​ថវិកា​ដែល​ត្រូវ​កាត់បន្ថយ​ដោយ​សភា​អាមេរិក ទីភ្នាក់ងារ​ណាសា​ក៏​បាន​ងាកចេញ​ពី​រ៉ុកកែត Saturn V នៃ​គម្រោង​អាប៉ូឡូ ទៅបង្កើត​គម្រោង​ថ្មី​មួយទៀត គឺ​យានចម្លងអវកាស (Space Shuttle)។  គោលគំនិត​ចម្បង នៃ​គម្រោង​​យានចម្លង​អវកាស​នេះ គឺ​ចង់​ជំនួស​ការប្រើ​រ៉ុកកែត ដែល​បាញ់បានតែម្តង ហើយ​ត្រូវ​បោះចោល ដែល​ត្រូវ​ចំណាយលុយច្រើន ដោយ​ការប្រើ​​​រ៉ុកកែត និង​យាន​អវកាស ដែល​អាចប្រើ​បានច្រើន​ដង ដើម្បី​​អាច​កាត់បន្ថយ​ការ​ចំណាយ នៅ​ក្នុង​​​ការធ្វើ​ដំណើរ​ទៅក្នុង​ទីអវកាស​។

Space Shuttle នៅ​ក្នុង​គម្រោង​ថ្មី​នេះ មានទម្រង់​ជា​កូនកាត់ គឺ​ពាក់កណ្តាល​ជាយន្តហោះ និង​ពាក់កណ្តាល​ជា​រ៉ុកកែត។ ក្នុងនោះ តួយាន ដែលណាសា​ហៅជាភាសាអង់គ្លេស​ថា « Orbiter » មាន​ស្លាប និង​មាន​កង់ ដែល​អាច​ចុះចត​​ដូច​យន្តហោះ ក៏ប៉ុន្តែ នៅលើ​យាន​នេះ មាន​ម៉ូទ័រ​ចំនួន ៣គ្រឿង ដែល​ជា​ប្រភេទ​ម៉ូទ័ររ៉ុកកែតអវកាស ធុន RS-25 សម្រាប់​ប្រើ​នៅពេល​បាញ់បង្ហោះ​យាន​ចេញ​ពី​ដី។

នៅពេល​បាញ់ចេញ​ពីដី Space Shuttle ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ធុងឥន្ធនៈ​ដ៏ធំមួយ​នៅ​កណ្តាល ដែល​មាន​ផ្ទុក​អុកស៊ីសែន និង​អ៊ីដ្រូសែន​រាវ សម្រាប់​ម៉ូទ័រ RS-25 ទាំង ៣គ្រឿង ហើយ​នៅ​អមសងខាង​ធុងឥន្ធនៈ​នេះ មាន​ភ្ជាប់​​ប៊ូស្ទ័រ​ចំនួន​ពីរ ដែល​​ជា​ប្រភេទ​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈ​រឹង (Solid fuel)។ ម៉ូទ័រ RS-25 ទាំង៣គ្រឿង បូករួម​ជាមួយ​នឹង​​ប៊ូស្ទ័រ​ទាំង​សងខាង​របស់ Space Shuttle នេះ បង្កើត​ជា​កម្លាំងរុញ​សរុប​ជាង ៣០​មេហ្កាញូតុន (កម្លាំងខ្លាំងជាង Falcon Heavy របស់​ក្រុមហ៊ុន SpaceX បច្ចុប្បន្ន​នេះ​ទៅទៀត) ហើយ​អាច​ផ្ទុក​ទម្ងន់​​បាន​ជាង ២៤តោន ទៅ​ដល់​គន្លង​តារាវិថី​ទាប (Low Earth Orbit)។

ក្រោយ​ពី​បាញ់ចេញ​ពីដី ប៊ូស្ទ័រ​ទាំងពីរ អាច​មាន​ដំណើរការ​រយៈពេល ២នាទី ទើប​អស់​ឥន្ធនៈ ហើយ​ត្រូវ​ផ្តាច់ខ្លួន​ចេញ មុននឹង​បើកឆ័ត្រយោង​​ទម្លាក់​ខ្លួនសន្សឹមៗ​​ទៅ​លើ​ទឹកសមុទ្រ ដោយ​មាន​នាវា​នៅ​រង់ចាំ ដើម្បី​ស្រង់​ចេញ​ពី​ទឹក យក​ទៅ​​ជួសជុល​កែលម្អ ទុកប្រើ​នៅពេល​ក្រោយ។

ចំណែក តួយាន ឬ Orbiter ឯណោះវិញ​ ម៉ូទ័រ RS-25 ទាំង ៣គ្រឿង​ អាច​មាន​ដំណើរការ​រហូតដល់​ទៅ ៨​នាទី​​ឯណោះ ពោលគឺ រហូតទាល់តែ​អាច​ធ្វើ​ដំណើរ​ទៅដល់​ក្នុង​គន្លង​តារាវិថី ទើប​ប្រើ​អស់​ឥន្ធនៈ ហើយ​ធុងឥន្ធនៈ​ក៏​ត្រូវ​ផ្តាច់​ចេញ​ពី​​តួយាន។

ក្រោយ​ពី​បញ្ចប់​បេសកកម្ម, តួយាន (Orbiter) ដែល​មាន​ស្រោបជុំវិញ​ទៅ​ដោយ​ខែល​ការពារ​កម្តៅ ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​វិញ ដើម្បី​សំដៅ​ទៅ​ចុះចត​នៅ​ទីតាំងដើមវិញ គឺ​​នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​របស់​ណាសា​នៅ Cape Canaveral រដ្ឋ​ផ្លរីដា​។

យានចម្លង​អវកាស​ឈ្មោះ Columbia ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨១ ដោយ​បាន​ដឹកអវកាស​យានិក​ចំនួន ២រូប ទៅ​ក្នុង​គន្លង​តារាវិថី មុននឹង​វិលត្រឡប់​មក​ចុះចត​លើ​ដីវិញ​ដោយ​សុវត្ថិភាព ពីរថ្ងៃក្រោយ​មក​ទៀត។

រាប់ចាប់តាំង​ពី​ពេលនោះមក រហូត​មកទល់​នឹង​ឆ្នាំ២០១១ Space Shuttle ចំនួន ៥គ្រឿង ត្រូវ​បាន​គេ​ផលិត និង​ដាក់​ឲ្យប្រើប្រាស់ គឺ​ Columbia, Challenger, Discovery, Atlantis និង Endeavour ដោយ​យាន​ទាំង ៥គ្រឿងនេះ បាន​បំពេញ​បេសកកម្ម​ទៅក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី គិត​ជាសរុប​ចំនួន ១៣៥​លើក ក្នុងនោះ រួមមាន​ទាំង​បេសកកម្ម​បាញ់បង្ហោះ​ផ្កាយរណប បេសកកម្មបង្ហោះ​ និង​ជួសជុលថែទាំ​តេឡេស្កុបអវកាស​ហឺបល បេសកកម្ម​ដំឡើង​ស្ថានីយ៍អវកាសអន្តរជាតិ ក៏​ដូចជា បេសកកម្ម​ដឹកជញ្ជូន​សម្ភារៈ និង​អវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាស​អន្តរជាតិ។

ក៏ប៉ុន្តែ ជាមួយនឹង​ជោគជ័យ​នេះ Space Shuttle ​ក៏​បាន​ឆ្លង​កាត់​នូវ​បរាជ័យ​ដ៏​ចម្បង​ចំនួន​ពីរ​លើក​ផងដែរ គឺ​ការផ្ទុះ​ Challenger នៅ​ឆ្នាំ​១៩៨៦ និងការផ្ទុះ Columbia នៅឆ្នាំ២០០៣ ដែលបណ្តាល​ឲ្យ​អវកាសយានិក​សរុប ១៤រូប ត្រូវ​បាត់បង់​ជីវិត។

នៅ​ឆ្នាំ២០០៤ មួយឆ្នាំ​ក្រោយ​ការផ្ទុះ Columbia លោក​ប្រធានាធិបតី​អាមេរិក ចច ដាបិលយូ ប៊ូស ក៏​បាន​សម្រេច​​ថា ​នឹង​ដាក់​ Space Shuttle ​ឲ្យ​ចូល​និវត្តន៍ ​នៅ​ក្រោយ​ពេល​ដែល​បេសកកម្ម​ចុងក្រោយ គឺ​​ការដំឡើង​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រូវ​បាន​ធ្វើ​ចប់សព្វគ្រប់។ គម្រោង Space Shuttle ​ត្រូវ​បានប​ញ្ចប់ ជាមួយ​នឹង​ការ​ហោះហើរ​លើកចុងក្រោយ​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១។ ចាប់ពីពេលនោះហើយ ដែល​ទីភ្នាក់ងារ​ណាសា លែងមាន​​រ៉ុកកែត និង​យាន​អវកាស សម្រាប់​ដឹកអវកាសយានិក​ដោយខ្លួនឯង ដោយ​រាល់​ការ​បញ្ជូន​សម្ភារៈ និង​អវកាសយានិក ទៅ​កាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត និង​យានអវកាស​​ធុន​សូយូស (Soyuz) របស់​រុស្ស៊ី រហូតមកទល់​នឹង​ឆ្នាំ​២០២០​កន្លងទៅ ក្រោយ​ពី​​ការដាក់​ឲ្យ​ដំណើរការយាន Crew Dragon និង​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន​ SpaceX៕

24 total episodes available

Deep-dive analytics for ប្រវត្តិសាស្រ្តពិភពលោក

Frequently asked questions

Have a different question and can't find the answer you're looking for? Reach out to our support team by sending us an email and we'll get back to you as soon as we can.

What is ប្រវត្តិសាស្រ្តពិភពលោក?

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ សេង ឌីណា នឹង​រាយរ៉ាប់​ពន្យល់​លោក​អ្នកស្តាប់ ​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ​ ចាប់តាំង​ពី​សម័យកាល​បុរេប្រវត្តិ រហូត​មកទល់នឹង​សម័យកាល​បច្ចុប្បន្ន ទាំង​ដំណើររឿង​របស់​មនុស្សជាតិ ទាំង​ប្រវត្តិ​ចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍ​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល។

How often does this podcast release new episodes?

This podcast updates inactive.

Where can I listen to this podcast?

This podcast is available on 2 platforms including Apple Podcasts, Spotify, and more. You can also use the RSS feed directly.

Does this podcast accept guests?

Yes, this podcast regularly features guests.

Legal Disclaimer

Pod Engine is not affiliated with, endorsed by, or officially connected with any of the podcasts displayed on this platform. We operate independently as a podcast discovery and analytics service.

All podcast artwork, thumbnails, and content displayed on this page are the property of their respective owners and are protected by applicable copyright laws. This includes, but is not limited to, podcast cover art, episode artwork, show descriptions, episode titles, transcripts, audio snippets, and any other content originating from the podcast creators or their licensors.

We display this content under fair use principles and/or implied license for the purpose of podcast discovery, information, and commentary. We make no claim of ownership over any podcast content, artwork, or related materials shown on this platform. All trademarks, service marks, and trade names are the property of their respective owners.

While we strive to ensure all content usage is properly authorized, if you are a rights holder and believe your content is being used inappropriately or without proper authorization, please contact us immediately at hey@podengine.ai for prompt review and appropriate action, which may include content removal or proper attribution.

By accessing and using this platform, you acknowledge and agree to respect all applicable copyright laws and intellectual property rights of content owners. Any unauthorized reproduction, distribution, or commercial use of the content displayed on this platform is strictly prohibited.